អ្នកជំនាញផ្នែកលក់

  • វិថីនៃការលក់

មនុស្សជាវត្ថុមានជីវិតដែលខុសប្លែកពីវត្ថុមានជីវិតដទៃ  ទៀតត្រង់ដែលមានខួរក្បាលដ៏មាន​ប្រ សិទ្ឋិភាពខ្លាំងជាទីបំផុតព្រមទាំងមានសម្ថតភាពមាន​ សេចក្តីព្យាយាមនិងភាពអត់ធ្មត់​ចំពោះ ការ ធ្វើកិច្ចការងារផ្សេងៗ អោយប្រសព្វតែសេចក្តីសំរេច។​ក្រៅពីនេះមនុស្សថែមទាំង​មានពរពីកំនើត​ ឬ​អ្នកខ្លះអាចជាពរដែលស្វែងរកក៏ដោយចុះតែពរទាំងពីនេះក៏សុទ្ឋតែជួយ​អោយយើងជួប ប្រសព្វ នូវភាពជោគជ័យក្នុងអាជីពណាមួយបានដូចៗគ្នា។យើងក៏ត្រូវតែមាន​កលយុទ្ឋរួមទាំងសេច ក្តីក្លា ហានដែលនិងត្រូវឈានដើរលើផ្លូវដែលខុសប្លែកពីអ្នកដទៃផងដែរ។

នៅក្នុងបណ្តាអាជីពទាំងឡាយពោលគឺ អាជីពដែលត្រូវបង្ហាញនូវសម្ថតភាពផ្ទាល់ខ្លូនហើយដែល​ អាចសាងមាសប្រាក់បានយ៉ាងឆាប់រហ័សនោះគឺ​ “អាជីពជាអ្នកលក់”​ តែបើត្រូវការភាពជោគជ័យ​នៅលើវិថីជាអ្នកជំនាញផ្នែកលក់  យើងគប្បីគូរតែមានអ្វីដែលច្រើនជាងអ្នកលក់ទំនិញ​ឬអ្នកដែល​ បានទទួលការបញ្ជារទិញហើយថែមទាំងត្រូវយល់អោយបានច្បាស់អំពីអាជីព​និង  ចិត្តវិញ្ញាណ​នៃការធ្វើការងារនេះ រហូតដល់រឿងសំខាន់បំផុតនោះគឺពាក់ពន្ឋ័នឹងចរិយាមាយាទ។

ដូច្នេះហើយការដែលបានឈ្មោះថា”អ្នកជំនាញផ្នែកលក់”គឺមិនមែនជាការងាយស្រួលនោះឡើយ ​តែក៏មិនពិបាកហួសសមត្ថភាពរបស់អ្នកដែលតាំងចិត្តគ្រប់ ៗ គ្នានោះដែរ។​​ប្រសិនបើយើងពិចារ​ណាពាក្យថា ”អ្នកជំនាញផ្នែកលក់” យ៉ាងហ្មត់ចត់យើងនិងឃើញគុណលក្ខណះដែលអ្នកលក់ដ៏​ល្អគួរមាន។

ពាក្យថា  ”លក់” ក្នុងភាសាខ្មែរគឺជាពាក្យកិរិយាស័ព្ទដែលមានន័យថាយករបស់ប្តូរជាលុយឬរបស់​ផ្សេង ៗ តាមដែលព្រមព្រៀងគ្នាតែសំរាប់អត្ថន័យនៅក្នុងការធ្វើជំនួញពាក្យថា ”លក់់” មាន ន័យដ៏ជ្រាលជ្រៅដែលអាចចាត់ទុកថា​ ”ការលក់”ជាយុទ្ឋវិធីនៃការសាងនៅកំលាំងទាក់ទាញចិត្ត អោយអ្នកដ៏​ទៃត្រូវការទិញឬចង់ជាម្ចាស់គ្រប់គ្រងនូវទំនិញទាំងនោះ។

លើសពីនេះទៅទៀត ”លក់” ថែមទាំងជាវិថីនៃការចរចារ នឹងការផ្លាស់ប្តូរ​រួមទាំងជាវិថីនៃការសាង​ឱកាសជាច្រើនផ្នែកទៀតផង។ពាក្យថា ”អ្នកលក់” នោះមិនមែនមានអត្តន័យត្រឹមតែជាអ្នកដាក់​ លក់ឬជាអ្នកដែលធ្វើអោយកើតការដោះដូរនោះទេតែថែមទាំងសំគាល់ដល់អ្នកដែលធ្វើអោយអ្នក ​ទិញឬអតិថិជនមានអារម្មណ៍ជឿជាក់លើទំនិញរហូតទាល់តែសំរេចចិត្តទិញទំនិញរបស់គេ។

ចំនែកពាក្យថា ”ជំនាញ” វិញនោះគឺមានន័យយ៉ាងជ្រាលជ្រៅដែលសំគាល់អោយមនុស្សដែល មានភាពប៉ិនប្រសព្វនិងមានសមត្ថភាពព្រមទាំងមានការយល់ដឹងនូវអ្វីដែលគេធ្វើឬក៏កំពុងប្រតិបត្តិ យល់ដឹង​ ពីវិធីនឹងគ្រឹះដ៏ត្រឹមត្រូវព្រមទាំងចេះជាក់ច្បាស់នូវអ្វីដែលគេធ្វើទៀតផង។

  • តើអ្នកចង់ក្លាយជាអ្នកជំនាញដែរឬទេ?

គ្រប់គ្នាត្រូវការជំនាញលើការងារដែលខ្លួនកំពុងធ្វើ ប្រសិន​ បើយើងជាអ្នកជំនាញផ្នែលក់យើងក៏ត្រូវមានចំណេះដឹងនឹងភាពប៉ិនប្រសព្វលើទំនិញឬផលិតផល ​របស់យើងជាមុនសិនជាជំហានដំបូង។ ​ ដូច្នេះប្រសិនបើយើងចង់ក្លាយជាអ្នកលក់បែបជំនាញ​យើង​ ក៏ត្រូវសិក្សាទាំងផ្នែកទ្រឹស្តី  នឹងការអនុវត្តផងដែរ​ព្រមទាំងប្រើពេល​វេលាក្នុងការសន្សំបទពិ​ សោធន៏ចំណេះដឹងផ្សេងៗរួមទាំងជំនាញដែលកើតឡើងពីភាពជោគជ័យរបស់យើង។

ភាពជាអ្នកជំនាញមិនមែនត្រឹមតែជាឬសគល់ការសិក្សារបស់បុគ្គលម្នាក់ៗនោះទេ​ តែគឺជាខ្លឹមសារ ​នៃការស្ទាបស្ទង់តែផងដែរ   មិនសំខាន់ថាអ្នកជាអ្នកលក់ដែល​បញ្ចប់ការសិក្សាលំដាប់​ណានោះឡើយ តែគំនិតនៃ​ ការធ្វើឬប្រព្រឹត្តិឯណោះទេដែលសរបញ្ជាក់អោយឃើញច្បាស់ថាអ្នកលក់ម្នាក់  ៗ មានសមត្ថភាព​និងជំនាញក្នុងអាជីពជាអ្នកលក់ច្រើនឬតិចប៉ុណ្ណានោះ។

  1. យល់យ៉ាងច្បាស់អំពីអាជីពរបស់ខ្លួន

មិនថាអ្នក​ជាអ្នកជំនួញដែលមានទុនម៉ឺនលាន ជាគ្រូបង្រៀនថ្នាក់មត្តេយ្យ ជាគិលានុ​បដ្ឋាយកា ជាទាហ៊ានយាមល្បាតតាមជាយដែនឬក៏ជាបុគ្គលិកអនាម័យក្តី ប្រសិនបើ​អ្នកចង់ទទួលបាន នូវ ភាពជោគជ័យក្នុងភារៈកិច្ចរបស់អ្នកនោះកត្តាសំខាន់ជំហ៊ានដំបូង​ ដែលយើងត្រូវគិតដល់ នោះគឺ ការ ស្វែងយល់នូវអាជីពរបស់ខ្លួនជាមុនសិន។

អាជីពជាអ្នកលក់គប្បីមានឧបសគ្គជាច្រើនអនេកកប្បការ ​  តែបើនិយាយឲ្យពិតទៅមិនថា​អាជីពអ្វី គឺដូចគ្នាតែទាំងអស់ ខុសគ្នាត្រង់ថាអាជីពមួយណាដែលជួបនូវការផ្សងព្រេងចំពោះ ឧបសគ្គ  ច្រើន ឬ តិចប៉ុណ្ណា ឬក៏អ្នកណាអាចមានចំណាត់ការចំពោះឧបសគ្គបានល្អជាង​អ្នកណា។  អាជីពជាអ្នក លក់ហាក់បីដូចជាកាំបិតមុខពីរអីចឹង មានទាំងផ្នែកល្អនិងអាក្រក់ ដូច្នោះហើយមុននិងយើងធ្វើការ សំរេចចិត្តជ្រើសរើសយកអាជីពជាអ្នកលក់យើងគប្បីយល់ឲ្យច្បាស់អំពី​ អាជីពនេះជាមុនសិន។

  • ផលកំរៃរបស់អ្នកលក់

ផលកំរៃរបស់អ្នកលក់គឺជាអ្វីដែលអ្នកលក់ចង់បានជាទីបំផុតដែលបដិសេដ្ឋមិនបាន ហើយនេះជាកត្តាសំខាន់ ដំបូងដែលទាក់ទាញឲ្យអ្នកគ្រប់គ្នាចង់ចូលប្រលូកក្នុងអាជីពនេះ។ អ្នកខ្លះ​ប្រហែល​ជា​ធ្លាប់បានឮ អំពីការនិយាយត ៗ គ្នាថាអ្នកលក់តែងបានផលកំរៃជា​ឈ្មួញកណ្តាល​ឬកំរៃជើងសារ “Commission” ដែលមើលទៅហាក់បីដូចជាខ្ពស់​ហើយ​និង​ជា​​ផល​កំរៃដែលបានមកដោយងាយ ទើបម្នាក់​ ៗ ស្រម័យចង់បាននូវផលកំរៃបែប​នោះ​ជា​ពិសេស​​​ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុង តែពើបប្រទះនូវភាពដុនដាប​ការដែល​ទទួល​បាន​ប្រាក់ចំនួនច្រើនថែមទាំង ជាការងារ ដែល ងាយស្រួលយ៉ាងនេះអ្នកណាក៏ចង់ធ្វើដែរ។

ទោះជាយ៉ាងណាកំរៃជើងសារ “Commission”​ ដែលខ្ពស់ក៏ពិតមែនគឺសុទ្ធសឹងតែប្តូរជាមួយ​និង​ ញើសឈាមនិងកំលាំងការងារតែទាំងអស់ យើងមិនត្រូវភ្លេចថាទំរាំតែបានប្រាក់ដុំមក​នោះអ្នក លក់ត្រូវព្យាយាមពុះពារនូវឧបសគ្គ​ ត្រូវពើបប្រទះនិងភាពលំបាកលំបិនខ្លាំងប៉ុណ្ណា​ហើយអ្វីដែល សំខាន់នោះគឺផលកំរៃដែលបានមកពីកំរៃជើងសារក៏ជាផលកំរៃដែលមិន​ នឹងនរព្រោះត្រូវប្តូរ ជា មួយ និងផលសំរេចនិងភាពពេញចិត្តពេញថ្លើមរបស់អតិថិជនព្រមទាំងអ្វីៗ​ ជាច្រើនទៀត។ដូច្នេះហើយ​សំរាប់អ្នកដែលចង់មានផលកំរៃយ៉ាងជាក់លាក់ ឬ នឹងនរនោះអាចត្រូវធ្វើការយ៉ាងលំបាក លំបិនគួរសម។

  • ការប្រណាំងប្រជែងក្នុងអាជីពជាអ្នកលក់

ជាអ្នកលក់គឺត្រូវជួបនូវការប្រណាំងប្រជែង  តាំងតែដែលអ្នកបានជ្រើសយកអាជីពនេះក៏ថាបាន​ព្រោះអ្នក​ លក់ត្រូវតែជួបប្រទះនូវអ្វីថ្មី ៗ ជារៀងរាល់ថ្ងៃ​ មានទាំងរឿងល្អនិងរឿង​អាក្រក់ ត្រូវ ជួបប្រទះ​អតិថិជនជាច្រើនប្រភេទ​ ត្រូវព្យាយាមដោះស្រាយបញ្ហាគ្រប់ពេល​ ហើយអ្នកលក់ក៏​មិន​អាច​​ដឹងជាមុនបានទេថា​បញ្ហានិងចូលមកក្នុងពេលណាមួយ ដែលជា​ហេតុ​ធ្វើឲ្យជួបនូវរឿង​ដែល គួរឲ្យភ្ញាក់ផ្អើលគ្រប់ពេល

ហេតុដូច្នេះ សំរាប់អ្នកដែលចូលចិត្តការប្រកួតប្រជែងចូលចិត្តជួបនូវរឿងថ្មីៗ ជាដ៏រាបនោះអា​ជីព ជាអ្នកលក់គួរតែជាអាជីពក្នុងសុបិន្ត​របស់អ្នក ប៉ុន្តែសំរាប់អ្នកដែលចូលចិត្តធ្វើការ​ប្រចាំ “Routine” ហើយមិនចូលចិត្តការផ្លាស់ប្តូរការងារទេនោះ ការងារនេះមិនសមជាមួយ​និងអ្នក​ទេ​។

  • សេរីភាពរបស់អ្នកលក់

អ្នកលក់អាចធ្វើកិច្ចការតែម្នាក់ឯង  បានដោយមិនចាំបាច់មាន អ្នកណាមកបញ្ជា​ ប្រសិនបើ​ចង់​បាន ផលកំរៃច្រើនគឺត្រូវព្យាយាមធ្វើការឲ្យបានកាន់តែច្រើន​ កត្តាសំខាន់នោះអ្នកលក់​ត្រូវ​ធ្វើការ សំរេចចិត្តដោយខ្លួនឯង​ ក្រោមលក្ខខ័ណ្ឌ​របស់ក្រុមហ៊ុនដែលបាន​កំណត់​ ជួន​កាល​មានភាព យឺតយ៉ាវបន្តិចក្នុងការតថ្លៃ តែអ្នកលក់ត្រូវធ្វើការសំរេចចិត្តឲ្យ​លឿន​ ហើយ​ប្រសិនបើប្រទះនូវកំ​ហុសឆ្គងក៏ត្រូវទទួលខុសត្រូវដោយខ្លួនឯង ដែលធ្វើឲ្យ​​គុណសម្បត្តិ​របស់​អ្នកលក់ក្រៅអំពី ចូល ចិត្តនូវសេរីភាពហើយ ថែមទាំងត្រូវមានទំនុកចិត្ត​ហើយនិងត្រូវ​ហ៊ាន​ ធ្វើការសំរេចចិត្តដោយខ្លួនឯងផងដែរ ដូច្នេះសំរាប់ អ្នកដែលមិនសូវមានទំនុកចិត្តលើខ្លួនឯង​ទេនោះការងារ​ឬ​អាជីពជាអ្នកលក់មិនសម សំរាប់ អ្នក ទេ។

  • ការសមបំណងឬខកបំណងអាចកើតឡើងចំពោះអ្នកលក់គ្រប់ពេល

អ្នកលក់គឺតែងតែប្រសព្វនិងក្តីសមបំណងនិងខកបំណងគ្រប់ពេល ព្រោះភាពជោគជ័យនៃ ការងារជាអ្នកលក់គឺស្ថិតនៅលើចំណុចជាច្រើនយ៉ាងដែលពេលខ្លះយើងក៏ពុំអាច​ គ្រប់គ្រង​បានដែលបណ្តាលឲ្យខែខ្លះពេលដែលបិទបញ្ជីដោយតួរលេខខ្ពស់ និង​ខែខ្លះតួរលេខ​ទាប​ធ្លាក់​ដល់កំរិតក៏ថាបាន អ្នកលក់ត្រូវជួយដោះស្រាយបញ្ហាឲ្យអតិថិជន​ ជាច្រើនរូបបែប និង​តាមតម្រូវការជាច្រើន ដូច្នេះហើយអ្នកលក់គប្បីមានចិត្តអំណត់ចំពោះបញ្ហានេះផងដែរ។

  • ពេលវេលាមិនមែនជាអ្វីដែលអ្នកលក់អាចជ្រើសរើសបាននោះទេ

បើប្រសិនបើស្រលាញ់ការងារជាអ្នកលក់ អ្នកគប្បីទទួលយកនូវលក្ខ័ណ្ឌនេះ​ ឲ្យ​បាន។​ ដែលថាពេលវេលារបស់អ្នកលក់មានភាព​មិនជាក់លាក់នោះ គឺអាស្រ័យលើតម្រូវការរបស់​អតិ​ថិជន ព្រោះអតិថិជនខ្លះអាចមានពេលឲ្យយើងត្រឹមតែពេលដែលចេញពីធ្វើការ ឬ ឈប់សំរាកពីការងារតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអ្នកលក់អាចនិងមិនមានពេលជា លក្ខណៈផ្ទាល់ខ្លួន ហើយជាពិសេសទៅទៀតនោះគឺយើងមិនអាចដឹងបានថានិងចាប់ផ្តើម​ ធ្វើការពេលណានិងឈប់សំរាកពេលណាទេ ឬ ថែមទាំងមិនដឹងថានិងត្រូវសំរាកហូប​បាយនៅម៉ោងណាផងដែរ។

  • ក្តីរីករាយរបស់អ្នកលក់

អ្នកលក់តែងតែជួបប្រទះមនុស្សជាច្រើនក៏ពិតមែន ថែមទាំងបានធ្វើដំណើរទៅនេះ​មកនោះ​គ្រប់ពេល មិនច្រំដែលក្តី តែយើងក៏មិនត្រូវភ្លេចទេថា វាមិនមែនជាភាពរីករាយ​នោះទេដែលត្រូវមកអង្គុយបរិយាយអំពីគុណតំលៃនៃទំនិញ ដែលជារឿងដ៏ដែលជាដ៏ដែល ជារៀងរាល់ថ្ងៃទៅកាន់អតិថិជននេះអតិថិជននោះ ឬ​ ត្រូវធ្វើដំណើរទៅជួបអតិថិជនដ៏ដែល ៗ ក៏វាមិនមែនជារឿងដែលគួរឲ្យរីករាយនោះទេប្រសិនបើយើងមិនមានការស្រលាញ់ពេញ​ ចិត្តចំពោះការងារនេះ។

  • ពេលខ្លះយើងក៏ត្រូវទប់អារម្មណ៍

គុណលក្ខណៈសំខាន់របស់អ្នកលក់នោះ​គឺ​ត្រូវចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន​មិនថាអតិថិជន មានលក្ខណៈ​យ៉ាងម៉េចនោះទេ​ អ្នកលក់ក៏ត្រូវតែទទួលស្តាប់និង ព្យាយាម​ផ្តល់​នូវដំណោះស្រាយ ជាច្រើនយ៉ាង ប្រសិនបើយើងជាមនុស្សចិត្តឆេវឆាវ គឺពិតជាលំបាកយ៉ាងខ្លាំងក្នុងការប្រកបការងារ​ជាអ្នកលក់។

  • សង្កេតមើលថាតើអ្នកមានលក្ខណៈសម្បត្តិបជាអ្នកលក់ដែរឬទេ?​

តើអ្នកធ្លាប់បានសងេ្កតដែរឬទេថាតើអ្នកមាន​លក្ខណៈសម្បត្តិបជាអ្នកលក់​ដែរឬ​ទេ​?​​ ជាការពិតណាស់ដែលមានមនុស្សជាច្រើន​ដែលនិងឈានជាអ្នកជំនាញផ្នែកលក់បាន ត្រឹមតែយើងមិនបានសង្កេតឬមិនបានពិចារណា​នូវសមត្ថភាពរសប់ខ្លួនតែប៉ុណ្ណោះឯង.. ហេតុដូច្នោះហើយយើងគប្បីកុំបន្តោយឲ្យឳកាសនៃការឆ្ពោះទៅមុខរបស់អ្នករបូតចេញពីដៃទៅបាន សាកល្បងសង្កេតមើលខ្លួនឯងថាតើអ្នកមានគុណសម្បត្តិទាំងនេះឬទេ!

  • 10​ ចំនុចដែលប្រាប់ថាយើងក៏អាចជាអ្នកលក់បាន
    1. មានទស្សនៈគតិល្អចំពោះការលក់
      ទំនិញ និង អតិតថិជន ការមានទស្សនៈគតិល្អចំពោះអាជីពដែលធ្វើនោះចាត់ទុកជាមូលដ្ឋានសំរាប់គ្រប់អាជីព ដែលការងារផ្នែកលក់ចាត់ទុកថាជាអាជីពដែលត្រូវប្រើភាពអត់ធ្មត់និងចិត្តស្រលាញ់នូវអាជីពនេះ
    2. មានការយល់ដឹងអំពីក្រុមហ៊ុនទំនិញដែលលក់ និង គូរប្រកួតប្រជែង ការដែលចេះសិក្សាស្រាវជ្រាវរកទិន្នណីទាក់ទងទៅនិងទំនិញ និង សេវាកម្មរបស់ខ្លួន​និង​គូរប្រជែង ធ្វើឲ្យអ្នកទទួលបាននូវភាពជោគជ័យផ្នែកការលក់បានយ៉ាងប្រសើរ
    3. មានសម្ថភាពក្នុងការលក់តាមដំណាក់កាល
      ការបើកលក់ ការស្នើលក់ ជាការ

រៀបរៀងដោយៈ សូ វុទ្ធី

សូមរង់ចាំអានអត្ថបទបន្តទៀតក្នុងពេលឆាប់ ៗ នេះ…

This entry was posted in Uncategorized. Bookmark the permalink.